Cambodian Online Social Network

កម្ពុជាអំពាវនាវឲ្យសាសនិកទាំងអស់រួមគ្នាកសាងសន្តិភាព

E-mail Print PDF
មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី១៨ នាសាលសន្និសីទចតុមុខ។​រូបភាពដោយទូច រង្សី​ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងការ​ អំពាវនាវឲ្យបណ្តាសាសនិកទាំងអស់ចូលរួមសកម្មភាពថែមទៀត ដើម្បីលើក កម្ពស់វប្បធម៌សន្តិភាព នៅក្នុងប្រទេស សម្រាប់ការកសាងកម្ពុជាតែមួយដែល គ្មានអំពើហិង្សា និងសេចក្តីសុខចំរើនរុងរឿង។ ជាលំដាប់តទៅនេះ សូមលោក អ្នកនាងកញ្ញាបន្តស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា លោក ជា ស៊ីម បានថ្លែងការអំពាវនាវឲ្យបណ្តា សាសនិកជនកម្ពុជាទាំងអស់ រួបរួមគ្នាកសាងសន្តិភាពនិងស្ទួយការកសាងមាតុភូមិ។ ការអំពាវនាវរបស់ប្រធានព្រឹទ្ធសភានេះ បានធ្វើឡើងនៅមហាសន្និបាតមន្រ្តីសង្ឃ ទូទាំងប្រទេសលើកទី១៨ នាសាលសន្និសីទចតុមុខ ដោយមានការចូលរួមពីព្រះសង្ឃនៅទូទាំងប្រទេសកម្ពុជា។ លោក ជា ស៊ីម បានថ្លែងបញ្ជាក់ដោយអះអាងថា រដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិ សេរីភាពខាងជំនឿសាសនា ជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អដល់ សកម្មភាព នៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋាន ថែរក្សាសាមគ្គីរវាង ប្រជាជន សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលមកពីភាពខុសគ្នាខាង ជំនឿ និង សាសនា។


បន្ថែមលើសនេះ លោក ជា ស៊ីម ក៏បានស្នើឲ្យបព្វជិត ជួយពង្រឹងតួនាទីភារកិច្ចជា ព្រះមេគណ អនុគណ ចៅអធិការ និងគោរពប្រតិបត្តិត្រៃសិក្ខា គឺសីល សមាធិ បញ្ញា និងសង្ឃប្រកាស ក៏ដូចជាលិខិតបទដ្ឋាននានាដែលមានរួចហើយនោះ ឲ្យបានខ្ជាប់ខ្ជួន និងល្អផូរផង់។

ការថ្លែងរបស់ប្រធានព្រឹទ្ធសភារូបនេះ ធ្វើឡើងក្រោយពេលដែលមានមន្រ្តីសង្ឃមួយ ចំនួនតូច បានប្រព្រឹត្តអំពើប្រាសខុសសីលធម៌នៃគន្លងព្រះពុទ្ធសាសនា។ គួរបញ្ជាក់ ផងដែរថា លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ក៏ធ្លាប់ប្រកាសទទូលស្គាល់ផងដែរនូវ ការ​លំបាករបស់លោកក្នុងការដោះស្រាយការខ្វែងគំនិតគ្នារវាងព្រះសង្ឃនិងព្រះសង្ឃ នាពេលកន្លងមកនោះ។

ដោយឡែកបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោកមិន ឃិន ប្រទេសកម្ពុជាមានវត្តប្រមាណ ៤,៣៩២ វត្ត និងមានព្រះសង្ឃបប្រមាណជិត៥ម៉ឺនអង្គ៕

Related News :

Last Updated ( Wednesday, 30 December 2009 23:12 )