Cambodian Online Social Network

រឿងជួញដូរព្រហ្មចារីយសិស្សសាលានៅកម្ពុជា​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន

E-mail Print PDF
មន្រ្តីតុលាការ និងសមត្ថកិច្ចប៉ូលិសកម្ពុជាកំពុងធ្វើការយ៉ាងស្វិត ស្វាញចំពោះរឿងក្តី ជួញដូរព្រហ្មចារីយលើក្មេងស្រីសិស្សសាលា មួយ ដែលត្រូវបានបំបែកកាលពីសប្តាហ៍កន្លងទៅនេះ។ លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ថា មកទល់ពេលនេះមហាជន ទូទៅកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ដឹងនៅរឿង ក្តីរបស់ស្រ្តីម្នាក់ដែលត្រូវបានចាប់ខ្លួនថ្មីៗនេះពាក់ព័ន្ធនឹងការជួញ ដូរព្រហ្មចារីយរបស់ក្មេងស្រីសិស្សសាលា នៅខេត្តបាត់ដំបង។

លោកចៅក្រម ឌុច សុខសារិន្ទ នៃតុលាការខេត្តបាត់ដំបងបាន ថ្លែងប្រាប់វិទ្យុអូស្រ្តាលីនាព្រឹកនេះថាស្រ្តីឈ្មោះ មឿន សុជាតា ហៅណុចកំពុងស្ថិតក្នុងពន្ធនាគារ ហើយលោកកំពុងធ្វើការសាក សួរ និងស៊ើបអង្កេតលើសំណុំរឿងនោះនៅឡើយ។
លោកបញ្ជាក់ថា រឿងក្តីនេះអាចមានការពាក់ព័ន្ធនឹងមនុស្ស ផ្សេងទៀត តែលោក បដិសេធមិនផ្តល់អត្តសញ្ញាណដោយ រង់ចាំការអនុវត្តតាមនិតិវិធីរបស់តុលាការសិន។

លោក ប៊ុន វណ្ណរ៉ា អនុប្រធានការិយាល័យជួញដូរមនុស្ស និង ការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន ថ្លែងថា ខាងសមត្ថកិច្ចលោកបានទទួលដីកាពីតុលាការ មួយច្បាប់ដើម្បីសហការគ្នាស៊ើបអង្កេតសំណុំរឿងនេះដើម្បី ស្វែងរកជនពាក់ព័ន្ធមកចាត់ការតាមផ្លូវច្បាប់។

គួររំលឹកថានាង មឿន សុជាតា ហៅណុច អាយុ២៦ឆ្នាំ មាន ទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ត្រូវ បានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៧ធ្នូ នៅមុខផ្ទះសំណាក់ ៧៧៧ ខេត្តបាត់ដំបង ខណៈពេលដែលស្រ្តីរូបនេះបម្រុងនាំ ក្មេងស្រីសិស្សសាលាពីរនាក់អាយុ ១៤ឆ្នាំ និង១៥ឆ្នាំ រៀន នៅវិទ្យាល័យមួយក្នុងខេត្តបាត់ដំបង យកអោយភ្ញៀវបំរើ សេវាផ្លូវភេទ និងបន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយក្មេង ស្រីរងគ្រោះ។ សមត្ថកិច្ចបានអោយដឹងថាបុរសជាប្តីបាន រត់គេចខ្លួនបន្ទាប់ពីដឹងថាភរិយារបស់ខ្លួនត្រូវបានឃាត់ខ្លួន។

សុជាតា បានសារភាព ក្នុងរបាយការណ៍សមត្ថកិច្ចថានាង បាននាំក្មេងស្រីសិស្ស សាលាអោយបំរើផ្លូវភេទអោយអ្នក មានទ្រព្យសម្បត្តិស្តុកស្តម្ភនៅខេត្តបាត់ដំបង និងភ្នំពេញពី ៥ ទី៦នាក់ដែរក្នុងមួយខែក្នុងរយៈពេលប្រាំទៅ៦ខែមកនេះ។ ក្មេងស្រីរងគ្រោះបានរៀបរាប់ថា គេត្រូវស្រ្តីសុជាតាលួងលោម អោយនាងលក់ព្រហ្មចារីយដោយសន្យាជាទិញគ្រឿងអលង្ការ និងម៉ូតូអោយជាដើម។ ពាក់ព័ន្ធបញ្ហានេះ លោក យិន ម៉េងលី មន្រ្តីស៊ើបអង្កេតសមាគមអាដហុកបានថ្លែងថា៖ សូមបញ្ជាក់ថា នេះជាករណីទីមួយហើយដែលសមត្ថកិច្ចបំបែក ក្រុមជួញដូរព្រហ្មចារីយរបស់ក្មេងស្រីសិស្សសាលា ក្នុងរយៈកាល ចុងក្រោយនេះ ហើយនេះជាឧទាហរណ៍ជាក់ស្តែងមួយសម្រាប់ អាណាព្យាបាលសិស្ស ក៏ដូចជាស្ថាប័នពាក់ព័ន្ធបង្កើនការប្រុង ប្រយ័ត្ន ៕

Related News :

 
Discuss (1 posts)
រឿងជួញដូរព្រហ្មចារីយសិស្សសាលានៅកម្ពុជា​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន
Dec 31 2009 04:53:08
This is sick to hear about this, as i tough it have been gone for age for this kind of business, however it seem still out there some where and even worse now ..

I hope all of those people who buy or sell will go to hell ... !!
#101

You need to login or register to post comments.
Discuss this item on the forums. (1 posts)