|
Dec 06
2009
|
អាកាសយានិកម្នាក់ស្រវឹងខ្លាំងទាល់តែម៉ោង១២អធ្រាត្រទើបត្រឡប់មកផ្ទះទាំងទ្រេតទ្រោត មុនពេលចូលដេក គេឈរផ្អែកមាត់ទ្វារបន្ទប់និយាយតែឯង ៖
-អាឡូ! បូអ៊ីង៧៣៧ លេខ២២ សុំអនុញ្ញាតចុះចត ។ ព្រលានយន្តហោះឮទេ, សូមឆ្លើយ?
ប្រពន្ធនៅក្នុងបន្ទប់ឆ្លើយវិញ ៖
-ព្រលានយន្តហោះឮហើយ, ប៉ុន្តែត្រូវរង់ចាំ បូអ៊ីង-៣០០ លេខ២១ ហោះឡើងសិន ទើប អនុញ្ញាតឱ្យចុះចតបាន ។