Cambodian Online Social Network

ព័ត៌មាន

នាយក​រដ្ឋមន្ត្រី​ព្រមាន​មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ីនាយក​រដ្ឋមន្ត្រី​ព្រមាន​មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី

E-mail Print PDF
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​ចូលរួម​ក្នុង​សម័យ​ប្រជុំ​លើក​ដំបូង​នៃ​រដ្ឋសភា​អាណត្តិ​ទី​៤ នា​ថ្ងៃ​ទី​២៤ កញ្ញា ២០០៨។លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​បាន​មាន​ប្រសាសន៍​ព្រមាន​មេ​ដឹកនាំ​គណបក្ស​ ប្រឆាំង​ថា ការ​ដែល​តុលាការ​កម្ពុជា​កោះហៅ​លោក សម រង្ស៊ី មក​សាកសួរ​អំពី​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ​គឺ​ជា​រឿង​ស្រាល​ទេ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​តុលាការ​នៅ​ស្រុក​គេ​វិញ គឺ​គេ​អាច​រំលាយ​គណបក្ស​ប្រឆាំង​បាន។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដូច្នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​១ ឲ្យ​ប្រើប្រាស់​និង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​នេះ​បន្ត​ នៅក្នុងស្រុកកៀនស្វាយ ខែត្រកណ្តាល នាព្រឹក​ថ្ងៃទី៥ មករា។
Read more...
 
You need to login or register to post comments.
Discuss this item on the forums. (0 posts)

រឿងជួញដូរព្រហ្មចារីយសិស្សសាលានៅកម្ពុជា​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន

E-mail Print PDF
មន្រ្តីតុលាការ និងសមត្ថកិច្ចប៉ូលិសកម្ពុជាកំពុងធ្វើការយ៉ាងស្វិត ស្វាញចំពោះរឿងក្តី ជួញដូរព្រហ្មចារីយលើក្មេងស្រីសិស្សសាលា មួយ ដែលត្រូវបានបំបែកកាលពីសប្តាហ៍កន្លងទៅនេះ។ លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ថា មកទល់ពេលនេះមហាជន ទូទៅកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ដឹងនៅរឿង ក្តីរបស់ស្រ្តីម្នាក់ដែលត្រូវបានចាប់ខ្លួនថ្មីៗនេះពាក់ព័ន្ធនឹងការជួញ ដូរព្រហ្មចារីយរបស់ក្មេងស្រីសិស្សសាលា នៅខេត្តបាត់ដំបង។

លោកចៅក្រម ឌុច សុខសារិន្ទ នៃតុលាការខេត្តបាត់ដំបងបាន ថ្លែងប្រាប់វិទ្យុអូស្រ្តាលីនាព្រឹកនេះថាស្រ្តីឈ្មោះ មឿន សុជាតា ហៅណុចកំពុងស្ថិតក្នុងពន្ធនាគារ ហើយលោកកំពុងធ្វើការសាក សួរ និងស៊ើបអង្កេតលើសំណុំរឿងនោះនៅឡើយ។
Read more...
 
Discuss (1 posts)
រឿងជួញដូរព្រហ្មចារីយសិស្សសាលានៅកម្ពុជា​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន
Dec 31 2009 04:53:08
This is sick to hear about this, as i tough it have been gone for age for this kind of business, however it seem still out there some where and even worse now ..

I hope all of those people who buy or sell will go to hell ... !!
#101

You need to login or register to post comments.
Discuss this item on the forums. (1 posts)

កម្ពុជាអំពាវនាវឲ្យសាសនិកទាំងអស់រួមគ្នាកសាងសន្តិភាព

E-mail Print PDF
មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី១៨ នាសាលសន្និសីទចតុមុខ។​រូបភាពដោយទូច រង្សី​ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងការ​ អំពាវនាវឲ្យបណ្តាសាសនិកទាំងអស់ចូលរួមសកម្មភាពថែមទៀត ដើម្បីលើក កម្ពស់វប្បធម៌សន្តិភាព នៅក្នុងប្រទេស សម្រាប់ការកសាងកម្ពុជាតែមួយដែល គ្មានអំពើហិង្សា និងសេចក្តីសុខចំរើនរុងរឿង។ ជាលំដាប់តទៅនេះ សូមលោក អ្នកនាងកញ្ញាបន្តស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញ៖ ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា លោក ជា ស៊ីម បានថ្លែងការអំពាវនាវឲ្យបណ្តា សាសនិកជនកម្ពុជាទាំងអស់ រួបរួមគ្នាកសាងសន្តិភាពនិងស្ទួយការកសាងមាតុភូមិ។ ការអំពាវនាវរបស់ប្រធានព្រឹទ្ធសភានេះ បានធ្វើឡើងនៅមហាសន្និបាតមន្រ្តីសង្ឃ ទូទាំងប្រទេសលើកទី១៨ នាសាលសន្និសីទចតុមុខ ដោយមានការចូលរួមពីព្រះសង្ឃនៅទូទាំងប្រទេសកម្ពុជា។
Last Updated ( Wednesday, 30 December 2009 23:12 ) Read more...
 
You need to login or register to post comments.
Discuss this item on the forums. (0 posts)

ចិនប្រកាសសន្យាផ្តល់ថវិកា១ពាន់២រយលានដុល្លារដល់កម្ពុជា

E-mail Print PDF
ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលបីថ្ងៃ នៅថ្ងៃចន្ទ ម្សិលមិញនេះ មេដឹកនាំចិន បានប្រកាសផ្តល់ថវិកាដល់ប្រទេសកម្ពុជា ប្រមាណ ១ពាន់លានដុល្លារបន្ថែមទៀត ប៉ុន្តែជាមួយគ្នានេះ ក៏មានការរំលឹកឲ្យដឹងផងដែរថាកម្ពុជាគួរមានការប្រយ័ត្នប្រយែងទៅនឹង ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ីមួយនេះ។ សូមលោកអ្នកនាងកញ្ញាស្តាប់របាយការណ៍បន្ថែមពីលោក សយ សុភា ប្រចាំការនៅទីក្រុងភ្នំពេញ៖

អនុប្រធានាធិបតីចិន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា លោក ហ្ស៊ី ជីនពីង (Xi Jinping) បានប្រកាសផ្តល់ប្រាក់ជំនួយនិងកម្ចីដល់ប្រទេសកម្ពុជា ប្រមាណ ១ពាន់២រយលានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានមួយ នាទីស្តីការគណៈរដ្ឋមន្រ្តីខ្មែរក្រោយពីជំនួបលោក អនុប្រធានាធិបតីចិននិងលោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ថា ប្រាក់ជំនួយនិង ប្រាក់កម្ចីដែលផ្តល់នាពេលនេះ គឺជាសក្ខីភាពថ្មីមួយបន្ថែមទៀត ដល់ការពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរឹងមាំថែមទៀត។

ជាមួយនឹងការផ្តល់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ សម្រាប់ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជាលោក អ៊ូ វីរៈ ក្រៅពីបានសម្តែងការស្វាគមន៍ចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរនោះ លោកបានស្នើនិងរំលឹកដល់រដ្ឋាភិបាលកម្ពុជា ផងដែរ ចំពោះអតីតកាលដែលកម្ពុជាធា្លប់មានជាមួយនឹងប្រទេសចិន ដែលនាំឲ្យរបប ប៉ុលពតនៅកម្ពុជា នាចុងពាក់កណ្តាលទសវត្សរ៍ទី១៩៧០។ លោកបានថ្លែងឲ្យ ដឹងយ៉ាងដូច្នេះថា៖ គួរបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន១៤ត្រូវបាន ចុះហត្ថលេខា ហើយគិតត្រឹមពីឆ្នាំ១៩៩២មកនោះ ប្រទេសចិនបានផ្តល់ប្រាក់ដល់ ប្រទេសកម្ពុជាប្រមាណ២ពាន់២រយលានដុល្លារ ជាប្រាក់កម្ចីនិងប្រាក់ជំនួយ៕
Last Updated ( Wednesday, 30 December 2009 23:24 )
 
You need to login or register to post comments.
Discuss this item on the forums. (0 posts)

តុលាការ​ភ្នំពេញ​បន្ត​កាត់​ទោស​ជន​៥​នាក់​សង្ស័យ​ថា​ភេរវជន

E-mail Print PDF
ដោយសារ​តែ​សំណុំ​រឿង នៃ​អំពើ​ភេរវកម្ម​ពាក់ព័ន្ធ​នឹង​សាក្សី​ច្រើន ហើយ​ស្មុគស្មាញ​ទៀត​នោះ តុលាការ​បាន​បន្ត​បើក​សវនាការ​ម្តង​ទៀត។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថៃ្ង​អង្គារ​នេះ បាន​បើក​សវនាការ​ជា​ថ្មី​ទៀត​ជា​លើក​ទីបី​ដើម្បី​បន្ត​កាត់​ទោស​ជន​សង្ស័យ​ ចំនួន ៥​នាក់ ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​កេណ្ឌ​ភេរវជន និង​បង្កៃ​គ្រឿង​ផ្ទុះ​នៅ​ទី​កន្លែង​សាធារណៈ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ចន្លោះ​ឆ្នាំ​២០០៧ និង​ថៃ្ង​ទី​២ ខែ​មករា កន្លង​ទៅ​នេះ ប៉ុ​ន្តែ​តុលាការ​នឹង​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អ្នក​ទាំង​នោះ​នៅ​ថៃ្ង​ទី​ ៣០​ខែ​ធ្នូ ចុង​ឆ្នាំ​២០០៩​ខាង​មុខ​នេះ។

លោក ឆាយ គង់ ជា​ប្រធាន​ចៅ​ក្រមប្រឹក្សា​តុលាការ​នោះ​បាន​ប្រកាស​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថៃ្ង​ទី​៣០ ខែ​ធ្នូ​នៅ​វេលា​ម៉ោង​២​រសៀល។

នៅ​ក្នុង​អំទ្បុង​ពេល​នៃ​ការ​បើក​សវនាការ​រយៈពេល​ជាង ៦​ម៉ោង​តាំង​ពី​ម៉ោង៨​ព្រឹក ក្រទ្បា​បញ្ជី​បាន​អាន​ចម្លើយ​របស់​សាក្សី​ជា​ច្រើន​សន្លឹក​នៅ​ចំពោះ​មុខ​ជន ​សង្ស័យ​ចំនួន ៥​នាក់​នោះ និង​គ្រួសារ​ជន​សង្ស័យ​បាន​ចូល​រួម​ផង​ដែរ។

លោក ហ៊ឹង ប៊ុនជា ជា​ព្រះ​រាជ​អាជ្ញានៃ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជា​ដើម​បណ្តឹង​ បាន​ចោទ​ប្រកាន់​ថា លោក សោម ឯក ជា​មេខ្លោង​ក្នុង​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​រណសិរ្ស​រួបរួម​ជាតិ ឬ​ចលនា​ខ្លារំដោះ ឬ​កង​ទ័ព​ខេមរ​ជាតិ ដើម្បី​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ដាក់​គ្រឿង​ផ្ទុះ​នៅ​ស្តូប​មិត្តភាព​ កម្ពុជា-វៀតណាម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថៃ្ង​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០០៧ និង​ការ​ដាក់​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថៃ្ង​ទី​២ ខែ​មករា ឆ្នាំ២០០៩ កន្លង​ទៅ​នេះ។

លោក ទ្បឹក ប៊ុនញៀន ជា​បណ្តាញ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក ភី សុវឹង ជា​បណ្តាញ​នៅ​ក្នុង​ខេត្ត​កណ្តាល។ លោក ជា កឹមយ៉ាន ជា​បណ្តាញ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​លោក ពៅ វណ្ណារ៉ា ជា​បណ្តាញ​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ។

ទាំង​អស់​គ្នា​បាន​មាន​សំណូមពរ​ចុង​ក្រោយ​ទៅ​កាន់​តុលាការ​ម្នាក់​ម្តងៗ​ ថា សុំ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​សំអាង​ថា មិន​បាន​ពាក់​ព័ន្ធ​ក្នុង​អំពើ​ភេរ​វកម្ម​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក សំ សុគង់ ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក សោម ឯក បាន​មាន​ប្រសាសន៍​ខាង​ក្រៅ​តុលាការ​ថា កូន​ក្តី​របស់​លោក​មាន​ការ​ពាក់ព័ន្ធ​ចលនា​នយោបាយ ប៉ុន្តែមិន​មាន​ការ​ពាក់ព័ន្ធ​ជា​មួយ​អំពើ​ភេរវកម្ម​នោះ​ទេ​ដោយ​លោក​បាន​ ថ្លែង​ថា ៖ «សុំ​ឲ្យ​តុលាការ​លើក​លែង​ទោស​ឲ្យ​កូន​ក្តី​ខ្ញុំ​បាទ យល់​ឃើញ​ថា​នៅក្នុង​សវនាការ​ទាំងអស់​ហ្នឹង​ឃើញ​ថា ការ​បង្កើត​គណបក្ស​នយោបាយ មិន​មែន​ជា​បទ​ល្មើស​ត្រូវ​តែ​ដាក់​គុក​កូន​ក្តី​ខ្ញុំ​បាទ​ទេ»។

លោកស្រី ម៉ុក ណារី ជា​ភរិយា​របស់​លោក ទ្បឹក ប៊ុនញៀន បាន​មាន​ថែ្លង​ថា ស្វាមី​របស់​លោក​ស្រី គ្មាន​ទោស​ទេ​ដោយ​លោក​ស្រី​បាន​បន្ថែម​ថា ៖ «ព្រោះ ​ថា​ប្តី​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស។ បើ​សិន​ថា​ប្តី​ខ្ញុំ​មាន​ទោស​ជាប់​ពន្ធនាគារ ខ្ញុំ​សូម​សច្ចា​នៅ​មុខ​តុលាការ ខ្ញុំ​យក​កូន និង​ជីវិត​ខ្ញុំ​មក​ប្រហារ​នៅ​មុខ​តុលាការ​ ​ឲ្យ​តុលាការ​ជួយ​រកយុត្តិធម៌​ឲ្យ​ខ្ញុំ ព្រោះ​ប្តី​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​»។

ជន​សង្ស័យ​ចំនួន ៥​នាក់​ខាង​លើ​នេះ​ត្រូវ​បាន​អាជ្ញាធរ​នគរបាល​នៃ​ក្រសួង​មហាផៃ្ទ​បាន​ចាប់​ ខ្លួន​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា​កាល​ពី​ខែ​មករា កន្លង​ទៅ​ក្រោម​បទ​ចោទ​ប្រកាន់​ថា មាន​ការ​ពាក់ព័ន្ធ​ក្នុង​ការ​បង្កៃ​គ្រាប់​បែក​ច្នៃ​ចំនួន ២​គ្រាប់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថៃ្ង​ទី​២ ខែ​មករា ឆ្នាំ​២០០៩ និង​ថៃ្ង​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០០៧នៅ​ស្តូប​មិត្ត​ភាព​កម្ពុជា-វៀតណាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ៕
Last Updated ( Wednesday, 30 December 2009 23:23 )
 
You need to login or register to post comments.
Discuss this item on the forums. (0 posts)
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  Next 
  •  End 
  • »
Page 1 of 2